ការគិតចំពោះអ្វីដែលមិនទាន់កើតឡើងជារើយៗក៏អាចនាំយើងទៅរកបញ្ហាStressបានដែរ ។មនុស្សគ្រប់គ្នាចូលចិត្តគិតទៅដល់អ្វីមួយដែលមិនទាន់កើតឡើងមិនទាន់បានធ្វើ ដូចជាគិតថាឯងធ្វើមិនបានមិនអាចទៅរួចខ្លួនរៀនមិនពូកែរៀនមិនចេះទាំងដែលយើងមិនទាន់បានសាកល្បងធ្វើវាផងនោះ បើនិយាយពីការរើសមុខជំនាញរៀនវិញពិតណាស់ថាវាពិតថាវាពិតជាពិបាកក្នុងការសម្រេចចិត្តថា"តើយើងគួរចាប់យជំនាញ ណាឬរៀនជំនាញណា?"សំណួរនេះខ្ញុំក៏បានយកចោទ មកសួរខ្លួនឯងនៅពេលដែលខ្ញុំចេញលទ្ធផលបាក់ឌុបហើយភ្លាមៗពេលនោះគឺថាខ្ញុំមានភាពតានតឹងស្មុគស្មាញខ្លាំងមែនទែនចិត្តខ្ញុំវាមិនច្បាស់លាស់សោះដោយសារខ្លាចថារើសជំនាញខុសខ្លាចរៀងមិនចេះខ្លាចថាវាពិបាកខ្លួនឯងមិនអាចទៅរួចទើបចិត្តចេះតែចង់រៀនជំនាញនោះបន្តិចជំនាញនេះបន្តិចអោយតែមានគេមកប្រាប់ថាជំនាញនេះល្អរៀនទៅមានការងារល្អមានប្រាប់ខែខ្ពស់មានទីផ្សារជំនាញនោះពិបាករៀនវាមិនល្អប្រាប់ខែទាបមិនសូវមានទីផ្សារវាចង្អៀតសម្បូរគេរៀន។ល។តែចិត្តមួយចង់រៀនតាមជំនាញដែលគ្រួសាររើសអោយចិត្តមួយទៀតចង់រៀនតាមជំនាញដែលខ្លួនចង់។

ប៉ុន្តែខ្ញុំមិនបានបោះបង់វាចោលនោះទេគឺខ្ញុំបានយករឿងទាំងនោះទៅប្រាប់ប៉ាម៉ាក់ហើយគាត់បាននិយាយលើកទឹងចិត្តផ្ដល់កម្លាំងចិត្តអោយខ្ញុំ។ហើយខ្ញុំក៏បានប្រាប់ខ្លួនឯងថាខ្ញុំនឹងធ្វើវាអោយបានខ្ញុំមិនចុះចាញ់ខ្ញុំមិនខ្លាចថាធ្វើវាមិនបានរៀនវាមិនកើតនោះទេដរាបណាខ្ញុំប្រឹងធ្វើវាអោយអស់ពីសមត្ថភាព។
 |
| Family ❤️❤️ |
ហើយចង់ប្រាប់ថាគ្មានកន្លែងណាកក់ក្ដៅជាងប៉ាម៉ាក់ក្រុមគ្រួសារយើងឡើងអ្នកផ្សេងគេបោះបង់យើងតែគ្រួសាយើងពួកគាត់មិនបោះបង់លែងដៃយើងចោលឡើយមានរឿងអីចង់និយាយចង់ប្រាប់ទៅកាន់ពួកគាត់និយាយទៅប្រាប់ទៅកុំលាក់បាំងហើយសង្ងំលាក់ទុកតែម្នាក់ឯងវាមិនមែនជារឿងល្អឡើយពេលយើងប្រាប់ទៅគាត់ស្ដាប់យើងគាត់ផ្ដល់ជាយោបល់ផ្ដល់ជាកម្លាំងចិត្តមកកាន់យើងពេលខ្លះគាត់អាចដើរតួជាអ្នកផ្ដល់កំណើតផងជាមិត្តជាបងប្អូនជាគ្រូដែលមិនចង់បានអ្វីពីយើងក្រៅតែពីចង់ឃើញយើងបានល្អ។
ដូច្នេះហើយសូមអ្នកទាំងអស់គ្នាចង់រៀនអីមុខជំនាញអីអោយតែគ្រួសារយើងមានលទ្ធភាពហើយយើងស្រលាញ់វាសូមរៀនចុះបើប៉ាម៉ាក់យើងគាត់ជំទាស់កុំខឹងពួកគាត់តែសូមនិយាយពន្យល់គាត់ផ្ដល់ទំនុកចិត្តដល់ពួកគាត់ថាយើងអាចធ្វើវាបានអាចជម្នះវាបានពួកគាត់កុំបារម្ភអីព្រោះថាគ្មានឪពុកម្ដាយឯងណាចង់ឃើញកូនខ្លួនឯងអាក្រក់ឡើយ។ហើយកុំធ្វើអោយសម្ដីអ្នកដល់ទៃមានឥទ្ធិពលមកលើយើងព្រោះថាពាក្យសម្ដីបែបណាក៏គេនិយាយចេញមកបានដែលអោយតែគេចង់។
សូមរស់នៅក្នុងបច្ចុប្បន្នអនាគតយើងមើលមិនឃើញប៉ះមិនបានជារឿងមិនទាន់កើតឡើងសូមកុំគិតពីវាពេកអីតែចូលយើងគិតពីបច្ចប្បន្នវិញថាថ្ងៃនេះពេលនេះយើងកំពុងរស់នៅមើលឃើញប៉ះបានចឹងហើយត្រូវធ្វើវាអោយបានល្អតាមដែលអាចធ្វើទៅបាន។ហើយខាងក្រោមនេះជាAppមួយចំនួនដែលវាជួយកាត់បន្ថយនូវបញ្ហាStressផងដែរមានដូចជាSmiling Mind, PTSD Coach, Happier អ្នកទាំងអស់គ្នាអាចសាកល្បង Download វាយកមកសាកប្រើបាន។
Comments
Post a Comment